ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ៨ ធ្នូនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងពង្រឹងគុណភាពបណ្តុះ បណ្តាលមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល។
កិច្ចប្រជុំនេះ មានការចូលរួមពី ពីអនុប្រធាន និងសមាជិក សមាជិកា នៃគណៈកម្មាធិការដឹកនាំគម្រោងពង្រឹងគុណភាពបណ្តុះបណ្តាលមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល។
សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់ក្រុមការ ងារអនុវត្តគម្រោងពង្រឹងគុណភាពមុនពេលបម្រើការ ងារសម្រាប់មន្រ្តីសុខាភិបាល ដែលបានខិតខំអនុវត្តគម្រោង ប្រកបដោយភាពជោគជ័យ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំល្អៗ និងបានផ្តល់ការគាំទ្រ ក្រុមការងារអនុវត្តគម្រោង ព្រមទាំងបានលើកទឹកចិត្ត ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងនេះបន្ថែមទៀត ដើម្បីឈានទៅរកការសម្រេចបានតាមគោលដៅដែលបានគ្រោងទុក។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានចាប់ផ្តើមអនុវត្តគម្រោងពង្រឹងគុណភាពមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០ ដែលមានរយៈពេល៦ឆ្នាំ។ គម្រោងនេះ ឧបត្ថម្ភថវិកាគាំទ្រដោយធនាគារពិភពលោក (World Bank) និង Kreditanstalt für Wiederaufbau (KfW) មានគោលបំណង ធ្វើឲ្យប្រសើរឡើងគុណភាពបណ្តុះបណ្តាលមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល៕