នយោបាយ

ព្រឹកនេះ! គណបក្សប្រជាជនកម្ពុជា នឹងរៀបចំមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស ក្នុងនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត អាចនឹងក្លាយជា អនុប្រធានគណបក្ស

ភ្នំពេញ៖ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣នេះ នឹងរៀបចំមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាម ផេកផ្លូវការរបស់លោក ខៀវ កាញារិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន។

បានអ្នកវិភាគនយោបាយនៅកម្ពុជា បានប្រមើល មើលឃើញថា គណបក្សនឹងបន្ថែមសមាជិកគណកម្មាកម្មកណ្ដាលជាច្រើននាក់ ខណៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាទំនងជា សមាជិកសមាជិកា នៃអង្គសន្និបាតគណបក្សទូទាំងប្រទេស បោះឆ្នោតជូន ឱ្យក្លាយជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។

ប៉ុន្តែមកដល់ពេលនេះ ពុំមានព័ត៌មានផ្លូវការរបស់គណបក្សកាន់អំណាច បានផ្សព្វផ្សាយនៅឡើយទេ ។

To Top