ព័ត៌មានជាតិ

សម្តេចតេជោ ផ្តល់អាហារូបករណ៍ជាង ២០០កន្លែង នៅតាមសាកលវិទ្យាល័យ៦

ភ្នំពេញ ៖ អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ឆ្នាំសិក្សា ២០២៣-២០២៤ ចំនួនប្រមាណជាង ២១៧ កន្លែង សម្រាប់ប្រទ្បង ឬដាក់ពាក្យចូលសិក្សា នៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន៦។

សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង៦នោះរួមមាន ៖

១. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ នៅទីតាំងគោលរាជធានីភ្នំពេញ ចំនួន ១០កន្លែង និងសាខាខេត្តត្បូងឃ្មុំ មិនកំណត់ចំនួន (ឆ្លងកាត់ការប្រឡង)

២. សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(RUFA) ថ្នាក់បរិញ្ញាបត្រ ចំនួន ៥០កន្លែង

៣. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP) ថ្នាក់បរិញ្ញាបត្រ ចំនួន ១០០កន្លែង (ឆ្លងកាត់ការប្រឡង)

៤. សាកលវិទ្យាល័យលីមកុកវីង(LUCT)ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១០កន្លែង (ឆ្លងកាត់ការប្រឡង)

៥. វិទ្យាស្ថានភាសាបរទេស(IFL) និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(IISPP) ថ្នាក់បរិញ្ញាបត្រ ចំនួន ២២ កន្លែង (ឆ្លងកាត់ការប្រឡង)

៦. សាកលវិទ្យាល័យបញ្ញាជាតិ(PCU) ថ្នាក់បរិញ្ញាបត្រ ចំនួន ២៥កន្លែង៕

To Top