ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បង្កើតគណៈកម្មការជំរុញដំណើរការ សិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាល ភ្ជាប់ភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីភ្នំពេញ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោង ចំនួន២គឺ ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់រាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី (នៅក្រុងតាខ្មៅ) និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ ។

គណៈកម្មការអន្តរក្រសួងនេះ មានលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាប្រធាន ព្រមទាំងអនុប្រធាន និងសមាជិក៦រូបផ្សេងទៀត ៕

To Top