ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យលោក លី ស៊ាងមីង ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានទូតចិនប្រចាំកម្ពុជា ដឹកនាំប្រតិភូ ចូលជួបពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការការងារ ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗ ៕