ព័ត៌មានជាតិ

សំពៀតឥណទាន របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កើនឡើង៤២៣លានដុល្លារ នៅត្រឹមឆ្នំា២០២៣

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានលើកឡើងថា នៅក្នុងដំណើរប្រតិបត្តិការក្នុងរយៈពេល២៥ឆ្នំារបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) ចាប់ពីឆ្នំា១៩៩៨រហូតដល់ឆ្នំា២០២៣នេះ សង្កេតឃើញថា សំពៀតឥណទានរបស់ធនាគារបានកើនឡើងពី៥២ម៉ឺនដុល្លារ ទៅដល់៤២៣លានដុល្លារនៅឆ្នំា២០២៣។

ក្នុងពិធីអបអរសាទរខួប២៥ឆ្នំា របស់ធនាគារអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១៣ ធ្នូ លោកបណ្ឌិត កៅ ថាច មានប្រសាសន៍ថា «សំពៀតឥណទានបានចាប់ផ្តើមពី ០,៥២លានដុល្លារនៅឆ្នំា១៩៩៨ បានកើនទៅដល់ប្រមាណជា ៤២៣លានដុល្លារនៅឆ្នំា២០២៣ ដែលមានកំណើនជាមធ្យមប្រមាណ២៨%ក្នុងមួយឆ្នំា ហើយការកើនឡើងនូវសំពៀតឥណទានរបស់ធនាគារ ARDB ជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ តាមរយៈគម្រោងហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាលមួយចំនួន» ។

ដូច្នេះគម្រោងហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាលរួមមាន៖

ទី១-មូលនិធិទ្រទ្រង់និងអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីអនុវត្តគោលនយោបាយស្តីពី ការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ស្របតាមទស្សនៈទានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសនំាចេញ«មាស ស(អង្ករ)» មូលនិធិនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានធនាគារARDB ជាប្រតិបត្តិករអនុវត្ត ដើម្បីគំាំទ្រដល់វិស័យឯកជន ជាពិសេស SMEs សមាគម សហគមន៍ ឬក្រុមហ៊ុនលើគោលដៅអាទិភាពមួយចំនួនរួមមាន ធានាស្ថិរភាពថ្លៃ និងសន្តិសុខស្បៀង ពង្រឹងសមត្ថភាពស្តុកស្រូវ ម៉ាស៊ីនសម្ងួត និងម៉ាស៊ីនកែច្នៃទំនើប អភិវឌ្ឍន៍វិស័យកសិកម្ម និងកសិឧស្សាហកម្ម និងគំាំទ្រដល់SMEs ក្នុងវិស័យកសិកម្ម។ ដោយមានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមានការគំាំទ្រពេញទំហឹងពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី មូលនិធិនេះត្រូវបានច្របាច់បញ្ចូលនិងចុះបញ្ជីជាមូលធនភាគហ៊ុនិករបស់ធនាគារ ARDB។

ទី២-គម្រោងហិរញ្ញប្បទានពិសេសគំាំទ្រវិស័យស្រូវ អង្ករ ជាពិសេសគំាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនិងស្រូវ អង្ករ ក្នុងការកសាងតាមរបៀប «សាងសង់ ប្រតិបត្តិការ និងទូទាត់សំណង»ដើម្បីដោះស្រាយបញ្ហាកង្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មស្រូវ អង្ករ សម្រាប់ការវិនិយោគលើគម្រោងឃ្លំាងស្តុកនិងឡសម្ងួតស្រូវ ដែលមាននៅជុំវិញទីតំាងដែលបានសាងសង់នៅតំបន់ខេត្ត បាត់ដំបងតំបន់ខេត្តកំពង់ធំ តំបន់ខេត្តព្រៃវែង និងតំបន់ខេត្តកំពង់ស្ពឺ និងគំម្រោងហិរញ្ញប្បទានជាទុនបង្វិលសម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករ ហើយហេដ្ឋារចនាសម្ព័ន្ធជាឃ្លំាងស្តុកស្រូវនិងឡសម្ងួតនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរួមចំណែក គំាំទ្រដល់ការនាំចេញអង្ករឲ្យបាន១លានតោនក្នុងមួយឆ្នំាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ទី៣-គម្រោងហិរញ្ញប្បទានអន្តរាគមន៍ពិសេស សម្រាប់ផ្តល់ឥណទានគំាំទ្រដល់ SMEs ក្នុងវិស័យកសិកម្ម រួមមានការដំាដុះបន្លែ ផ្លែឈើ ស្វាយចន្ទី មៀនប៉ៃលិន ស្វាយ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតកម្មកសិកម្ម ជាដើម ដើម្បីគំាំទ្រការពង្រីកអាជីវកម្មរបស់ SMEs និងការធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មដែលរួមចំណែកបង្កើតការងារ និងពង្រីកមូលដ្ឋាន ផលិតក្នុងស្រុកក្នុងអំឡុងពេលនិងក្រោយវិបត្តិកូវីដ១៩។

លោកបណ្ឌិតបន្តថា ជាងនេះទៅទៀត ធនាគារARDB បានចូលរួមអនុវត្តគម្រោងជាមួយដៃគូអភិវឌ្ឍរួមមាន គម្រោងកៅស៊ូគ្រួសារ, គម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច,គម្រោងការប្រកួតប្រជែងក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងលើកកម្ពស់សុវត្ថិភាពកសិកម្ម, គម្រោងពិពិធកម្មកសិកម្មកម្ពុជាជាដើម ៕

To Top