ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីសម្រេច ស្ដីពី ការដាក់ឱ្យអនុវត្តសាកល្បង ការផ្ដល់សេវាបណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែន ជាមួយព្រះរាជាណាចក្រថៃ។
សូមបញ្ជាក់ថា ការដាក់ឱ្យអនុវត្តសាកល្បង ការផ្ដល់សេវាបណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃ សម្រាប់រយៈពេល ០៦ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែ មករា ឆ្នាំ ២០២៤។
ក្នុងរយៈពេលអនុវត្តសាកល្បងនេះ អភិបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែន ជាមួយព្រះរាជាណាចក្រថៃ ត្រូវបានធ្វើប្រតិភូកម្មអំណាចឱ្យ ក្នុងការពិនិត្យ សម្រេច និងចុះហត្ថលេខាលើប័ណ្ណព្រំដែន កម្ពុជា-ថៃជូនប្រជាពលរដ្ឋខ្មែរ ដែលមានលំនៅឋានអចិន្ត្រៃយ៍ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ ក្នុងការអនុវត្តសាកល្បងនេះ នឹងត្រូវបន្តដោយស្វ័យប្រវត្តិ ប្រសិនបើពុំមានការសម្រេចផ្សេង ណាមួយពីរាជរដ្ឋាភិបាលកម្ពុជា ៕