ព័ត៌មានជាតិ

បុគ្គលិកការិយាល័យ មណ្ឌលភូមិភាគ និរតីរបស់ ARDB ចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារឆ្នាំ២០២៣

ភ្នំពេញ ៖ ក្រោយទទួល បានការ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យមណ្ឌលភូមិភាគនិរតី បានចូលរួមកិច្ចប្រជុំស្តីពី “ការបូកសរុបលទ្ធផល ការងារសម្រាប់ឆ្នាំ២០២៣ និងទិសដៅសកម្មភាពការងារ សម្រាប់ឆ្នាំ២០២៤ របស់ការិយាល័យ មណ្ឌលភូមិភាគនិរតី” នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរ ពាណិជ្ជកម្ម ខេត្តព្រះសីហនុ ។

កិច្ចប្រជុំនេះមានគោលបំណង ត្រួតពិនិត្យ វឌ្ឍនភាព បញ្ហាប្រឈម កត្តារាំងស្ទះ និងមេរៀនបទពិសោធន៍ ក្នុងការអនុវត្ត សកម្មភាពគម្រោង , ពង្រឹង គុណភាពការងារ និង ការទទួលខុសត្រូវរបស់មន្ត្រី បង្គោលថ្នាក់ខេត្ត និងBCF , ពង្រឹងគុណភាពការងារ និង ការទទួលខុសត្រូវ របស់ TSP ក្នុងការផ្តល់សេវា និងកញ្ជប់បច្ចេកទេស VCIF, តម្រង់ទិសក្រុមការងារ ថ្នាក់ខេត្តអនុវត្ត Aid-Memoire និង SM-IFAD, 15-20 November 2023 អោយមានប្រសិទ្ធភាព ខ្ពស់ និងកំណត់សកម្មភាពអាទិភាព និងយុទ្ធសាស្រ្ត អនុវត្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤៕

To Top