ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ជាង១ទាបភ្លឺ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ២គ្រឿង ចេញទៅសហការជាមួយសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ក្នុងការពន្លត់ករណីអគ្គិភ័យ ឆាបឆេះរោងចក្រ ផលិតស៊ុមរូបថតអនុស្សាវរីយ៍មួយកន្លែង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ដែលស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។