ព័ត៌មានជាតិ

រសៀលនេះ សម្តេចធិបតី អញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារបរិស្ថាន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារ បរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” នៅទីស្តីការក្រសួងបរិស្ថាន។

សូមរំលឹកថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ បានកំណត់គោលដៅ និងយកចិត្តទុកដាក់ខ្ពស់ លើកិច្ចការងារបរិស្ថាន ពិសេសការប្រែប្រួលអាកាសធាតុនៅកម្ពុជា និយាយដោយឡែក និងទូទាំងសកលលោក និយាយជារួម។

កិច្ចការដ៏មានសារៈសំខាន់នេះ គឺជាកិច្ចការអាទិភាពទី៥ នៅក្នុងបញ្ចកោណទី៤ គឺ “ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចបៃតង” ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការកាត់បន្ថយជាអតិបរមា នូវការបំពុល និងផលប៉ះពាល់បរិស្ថាន, ការពង្រឹងការគ្រប់គ្រងទឹក និងការពង្រឹងភាពធន់នឹង ការប្រែប្រួលអាកាសធាតុ, និងការចូលរួមចំណែក ក្នុងការកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុសកល ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព ៕

To Top