ភ្នំពេញ ៖ បើតាមការប្រកាស របស់ក្រសួងធនធានទឹក និងឧតុនិយមលើកឡើង ពីស្ថានភាពធាតុអាកាស នៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣គឺចាប់ ពីថ្ងៃ២២-២៤ ធ្នូ គឺខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរី សីតុណ្ហភាពអប្បបរមាពី ១៥-១៧°C ។
ក្រសួងក៏បន្តថា ក្នុងនោះតំបន់វាលទំនាប សីតុណ្ហភាពអប្បបរមាពី១៦-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាពី២៨-៣០អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី ។ ដូចនេះក្រសួងថា ខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប សីតុណ្ហភាពអប្បបរមាពី១៦-១៨អង្សាសេ។
សម្រាប់តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមាពី១៥-២២អង្សាសេ និងសីតុណ្ហភាពអតិបរមាពី២៧-២៩អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី ។ ដោយក្រសួងបញ្ជាក់ថា “ខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរី សីតុណ្ហភាពអប្បបរមាពី១៥-១៧អង្សាសេ” ។
ដោយឡែក តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាពី២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាពី២៩-៣១អង្សាសេ ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី ដោយរលកសមុទ្រមានកម្ពស់ពី១,០០-១,៧៥ម៉ែត្រ៕