ភ្នំពេញ ៖ ក្នុងន័យនិយាយបែកកំប្លុកកំប្លែង នៅមុខឯកអគ្គទូតជប៉ុន ប្រចាំកម្ពុជា ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ចំណតផែកុងតឺន័រ ទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឲ្យ ប្រើប្រាស់ជាផ្លូវការ គ្រឿងចក្រ លើកដាក់ចល័តនៅគែមផែ ចំនួន២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីជប៉ុន នាថ្ងៃ២២ ធ្នូ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្តី្រកម្ពុជា បានលើកសរសើរ ប្រជាពលរដ្ឋខ្មែរ ដែលពូកែធ្វើការ កែច្នៃម៉ូតូជាងជនជាតិ ជប៉ុនទៀត ខណៈជប៉ុនធ្វើម៉ូតូជិះ បានតែ៣នាក់ ប៉ុន្តែខ្មែរច្នៃម៉ូតូទៅជារម៉ក់ ដែលបានដឹកមនុស្ស រហូតដល់ប្រមាណជា២០នាក់ ។
សម្តេចធិបតីថា “កម្ពុជាពូកែច្នៃ ដែលយើងឧស្សាហ៍និយាយ…(សើច) ជប៉ុនធ្វើម៉ូតូជិះបានតែ៣នាក់ កម្ពុជាច្នៃជិះ បាន២០នាក់” ។
ន័យសម្តេចសំដៅដល់នោះគឺថា ខ្មែរបានច្នៃម៉ូតូទៅជារម៉ក់ ដោយដឹកមនុស្សច្រើនអាចដល់២០នា ខ្លះទៀតក៏លើសពីហ្នឹងទៀត។
សម្រាប់ប្រសាសន៍ របស់សម្តេចនេះដែរ សម្តេចក៏បានលើកឡើង ភ្ជាប់ទៅនឹង ការកសាង កំពង់ផែដែរ ដោយសម្តេចគូស បញ្ជាក់ថា ជាក់ស្តែងបច្ចុប្បន្នផែកម្ពុជា ផ្ទុកបានរហូតដល់ ៨០ម៉ឺនកុងតឺន័រ ខណៈពេលមុន បានត្រឹមតែ៥០ម៉ឺនកុងតឺន័រ ប៉ុណ្ណោះ ។ សម្តេចថា បើតាមលោកប៉េង ពោធិ៍នា អនាគតខ្ទង់ឆ្នាំ២០២៩ អាចផ្ទុកដល់២លានកុងតឺន័រផង៕