ព័ត៌មានជាតិ

បាក់ស្រុតផ្លូវតាមមាត់ទន្លេ នៅភូមិពាម ឃុំរការកោង ធ្វើឲ្យផ្ទះ៣ខ្នង ធ្លាក់ចូលទឹក

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅភូមិពាម ឃុំរការកោង ស្រុកមុខកំពូល ខេត្តកណ្ដាល បានឲ្យដឹងថា មានករណីបាក់ស្រុតផ្លូវនៅតាមមាត់ទន្លេ កាលពីម៉ោងប្រមាណជា ១០យប់ថ្ងៃទី២៥ ធ្នូ បានធ្វើឲ្យផ្ទះចំនួន៣ខ្នង (ផ្ទះតូចៗ) ចូលក្នុងទឹកទន្លេ ប៉ុន្តែមិនបានបង្កឲ្យមានមនុស្សស្លាប់ និងរបួសឡើយ។

បើតាមពលរដ្ឋដដែលគឺផ្លូវនេះ កាលពីអំឡុងឆ្នាំ២០២១ បានបាក់ស្រុតម្តងរួចមកហើយ ហើយក៏បានធ្វើការជួសជុលឡើងវិញ ប៉ុន្តែស្រាប់តែនារាត្រីថ្ងៃ២៥ ធ្នូ បានបាក់ស្រុតទៀត ដោយមិនដឹងមូលហេតុ។ ដូច្នេះអ្នកដែលត្រូវធ្វើដំណើរតាមផ្លូវនេះ ជាពិសេសរថយន្តធំៗត្រូវវាងទៅរកផ្លូវផ្សេង ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top