ព័ត៌មានជាតិ

សម្ដេចធិបតី៖ ទិវានាំឲ្យបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ គឺមានអត្ថន័យថា «ទិវាសន្ដិភាព»

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ទិវានាំឲ្យបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ គឺមានអត្ថន័យថាជា «ទិវាសន្ដិភាព» ហើយដែលមានន័យគ្រប់គ្រាន់ ខណៈកម្ពុជាជិតដល់ថ្ងៃប្រារព្ធទិវា ថ្ងៃបញ្ចប់សង្គ្រាម (២៩ ធ្នូ)នាពេលខាងមុខនេះ។

ការលើកឡើងរបស់សម្តេចបែបនេះ ដោយសារតែមានអ្នកឲ្យយោបល់ថា កម្ពុជាគួរតែ “ទិវាសន្តិភាព”។

នាឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ «សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ ក្នុងរាជធានីភ្នំពេញ» នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃ២៧ ធ្នូ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ថ្ងៃដែលកម្ពុជាបញ្ចប់សង្គ្រាមគឺនៅថ្ងៃ «២៩-ធ្នូ-១៩៩៨» ដែលនោះជាទិវាសន្តិភាពហើយ។

សម្ដេចធិបតីមានប្រសាសន៍ថា «ថ្ងៃមុន មានគេលើកយោបល់ គួរតែមានទិវាមួយ គេហៅថា ទិវាសន្ដិភាព មិនចាំបាច់មានទិវាសន្ដិភាពទេ។ ទិវា ដែលនាំឲ្យការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិទឹកដីណុងហើយ អត្ថន័យវា គឺទិវាសន្ដិភាពហើយ»។

នាយករដ្ឋមន្ដ្រីបន្ដថា ផលលាភ កម្ពុជាទទួលបាននាពេលនេះ កើតចេញពីសន្តិភាព ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមគ្នា បន្តថែរក្សានូវសុខសន្តិភាពឲ្យខាងតែបាន៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top