ភ្នំពេញ ៖ នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តអញ្ជើញសំណេះសំណាលជាមួយមន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា។
ក្នុងជំនួបនៃសំណេះសំណាលនោះ លោកស្នងការ ក៏បានណែនាំដល់មន្ត្រីអធិការដ្ឋាននគរបាលខណ្ឌ៧មករា នូវគោលការណ៍ចំនួន៥ចំណុច ដើម្បីជួយដោះស្រាយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឲ្យមានប្រសិទ្ធភាពខ្ពស់។
ចំណុចទាំង៥នោះរួមមាន ៖ ១. ត្រូវរៀបចំផែនការយុទ្ធសាស្រ្ត នៅគោលដៅភូមិសាស្រ្តដែលប្រឈមកើតឡើងបទល្មើស។
២. ចាត់តាំងកម្លាំងអនុវត្តការងារ។ ៣. ត្រូវមានការដឹកនាំត្រួតពិនិត្យផែនការនោះជាប្រចាំ។ ៤. ត្រូវមានឆន្ទៈធ្វើការងារ និង៥. ត្រូវស្មោះត្រង់វិជ្ជាជីវៈ។
ពិធីសំណេះសំណាលដែរ ក៏មានការចូលរួមពីលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌ៧មករា លោក-លោកស្រីអធិការរង លោកនាយ ផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ ចំណុះអធិការដ្ឋាននគរបាលខណ្ឌ៧មករា៕