ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានរំលឹករឿងរ៉ាវមួយចំនួន ក្នុងខែមករា សម្រាប់ការចងចាំ របស់សម្ដេចដែលធ្លាប់ឆ្លងកាត់។
តាមរយៈបណ្ដាញសង្គម នាថ្ងៃទី១ មករា ដើមឆ្នាំ២០២៤ភ្លាម សម្តេចតេជោបញ្ជាក់ថា ក្នុងខែមករា តើមានអ្វីខ្លះ សម្រាប់ការចងចាំរបស់ខ្ញុំ? មានរឿងមួយចំនួន ដែលគួររំលេចគឺមាន៩ចំណុច ។
ចំណុចទាំង៩ ដែលសម្តេចបានរំលឹក មានចំណុចសំខាន់ដូចជា ៖
១. ត្រូវរបួសស្មាស្តាំក្នុងការប្រយុទ្ធលើសមរភូមិ (បន្ទាយដ១៥) ថ្ងៃ១មករា ១៩៧៥។
២. ថ្ងៃរៀបការ ៥មករា ១៩៧៦។
៣. ថ្ងៃរំដោះជាតិ និងប្រជាជនចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧មករា ១៩៧៩។ ជាសមិទ្ធផលរួមរបស់ជាតិ។
៤. ត្រូវបានបោះឆ្នោតឲ្យចូលជាថ្នាក់ដឹកនាំមជ្ឈឹមបក្សដែលមានសមាជិក ៧រូប ក្នុងឱកាសមហាសន្និបាតលើកទី៣ របស់គណបក្ស នាព្រឹកថ្ងៃ៨មករា ១៩៧៩។
៥. ត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស នាល្ងាចថ្ងៃ៨មករា ១៩៧៩។
៦. ត្រូវបានបោះឆ្នោតឲ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នាព្រឹកថ្ងៃ១៤មករា ១៩៨៥។
៧. ជំនួបចរចាសីហនុ-ហ៊ុនសែន លើកទី២ នៅប្រទេសបារាំងថ្ងៃ២០ និង២១មករា ១៩៨៨។
៨. ការចាប់មានផ្ទៃពោះរបស់ភរិយាខ្ញុំនៃកំណើតរបស់ ហ៊ុន ម៉ាណែត មករា ១៩៧៧។
៩. ទទួលបានចៅទីមួយ ថ្ងៃ២៨មករា ឆ្នាំ២០០០។
សម្តេចថា ក៏នៅមានរឿងរ៉ាវមួយចំនួនទៀតដែលសម្ដេច គិតថាមិនចាំបាច់រំលឹក ៕