ព័ត៌មានជាតិ

ការផ្តល់សេវាលិខិតឆ្លងដែន ធម្មតាជូនពលរដ្ឋ និងពលករខ្មែរ កំពុងស្នាក់នៅ និងធ្វើការនៅកូរ៉េ នឹងចាប់ផ្ដើមពីខែមករា

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ការផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ នឹងចាប់ផ្ដើមផ្ដល់សេវាលិខិតឆ្លងដែន រយៈពេល ៤ខែ ចាប់ពីថ្ងៃទីមករា ឆ្នាំ២០២៤ នេះតទៅ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដោយមានកិច្ចសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នឹងចាប់ផ្តើមផ្តល់សេវាលិខិតឆ្លងដែនធម្មតាប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ រយៈពេល ៤ខែ ចាប់ពីខែមករា ឆ្នាំ២០២៤ នេះតទៅ៕

To Top