ភ្នំពេញ៖ លោក តាំង យឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានមានប្រសាសន៍ក្នុងបទសម្ភាសន៍មួយថា វិស័យឧស្សាហកម្ម មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលត្រូវការបន្ថែមធនធានបច្ចេកទេសជាច្រើននាក់ ហើយវិស័យនេះទៀតសោត បានរួមចំណែកកាត់បន្ថយភាពក្រីក្រ និងនាំកម្ពុជាឈានទៅរកការអភិវឌ្ឍន៍ជឿនលឿន ជាពិសេសទាក់ទាញអ្នកវិនិយោគក្រៅស្រុក។
តាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ របស់រាជរដ្ឋាភិបាល ជាថ្នាលដ៏សំខាន់ក្នុងការ បណ្តុះបណ្តាលជំនាញដល់យុវជន ដោយបំពាក់ប្រពន្ធ័ឧបករណ៍បច្ចេកវិទ្យាទំនើបៗ បន្ថែមពីនេះ ជាគោលនយោបាយជម្រុញ វិស័យឧស្សាហកម្មមានការរីកចម្រើនខ្ពស់ ស្របតាមទិសដៅរាជរដ្ឋាភិបាលកម្ពុជាអាណត្តិមុន ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងកម្រិតចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ តាមការកំណត់ក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨។
សូមបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម ជាមគ្គុទេសក៍ ដែលមានការប្រគួតប្រជែងខ្លាំងនៅកម្ពុជា៕