ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឲ្យនគរបាល ខណ្ឌបឹងកេងកង​ ត្រៀមចេញអន្តរាគមន៍ រាល់សភាពការណ៍ កើតឡើងនៅមូលដ្ឋានខ្លួន

ភ្នំពេញ ៖ ក្នុងឱកាសបន្តជួបសំណេះសំណាល ជាមួយមន្រ្តីអធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឲ្យ បែងចែកវេនប្រចាំការ ត្រៀមចេញអន្តរាគមន៍ រាល់សភាពការណ៍ កើតឡើង នៅក្នុងមូលដ្ឋាន ទាំងបទល្មើសចរាចរណ៍ ព្រហ្មទណ្ឌ ក្មេងទំនើង និងអំពើឆក់ លួចជាដើម។

លោកបន្តថា ក្នុងនោះរាល់ការងារ ត្រូវស្តាប់សភាព ការណ៍បទល្មើស ឲ្យបានច្បាស់លាស់ ដើម្បីប្រើប្រាស់កម្លាំង ចេញដោះស្រាយសភាព ការណ៍ឲ្យទាន់ពេលវេលា ។
ដោយត្រូវអនុវត្តច្បាប់ ឲ្យបានម៉ឺងម៉ាត់ ប៉ុន្តែមន្រ្តីអនុវត្តត្រូវមានគុណធម៌ សីលធម៌ គោរពវិន័យ និងស្មោះត្រង់ជាមួយវិជ្ជាជីវៈជំនាញ។

លោកស្នងការ ក៏បានណែនាំឲ្យមាន ការពង្រឹងវិធានការជំនាញ និងវិធានការច្បាប់ និងបង្កើនការស្រាវជ្រាវ មុខសញ្ញាដែលប្រព្រឹត្តបទល្មើសមិនទាន់បង្រ្កាបបានដូចជាបទល្មើសឆក់ លួច ដើម្បីនាំយកមកអនុវត្តតាមនីតិវិធី។

សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលនេះ មានការចូលរួមពីលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាល ខណ្ឌបឹងកេងកង លោក-លោកស្រីអធិការរង លោកនាយផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលទាំង០៧ ចំណុះអធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង ៕

To Top