ព័ត៌មានជាតិ

យុវតីម្នាក់ បាត់ខ្លួនតាំងពីថ្ងៃឆ្លងឆ្នាំ រហូតមកដល់ពេលនេះ ដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ យុវតីម្នាក់មានឈ្មោះ ទិត្យ ពិសី អាយុ១៤ឆ្នាំ បានបាត់ខ្លួនពីផ្ទះដោយមិនដឹងពីមូលហេតុ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រហូតមកទល់ពេលនេះនៅមិនទាន់មានដំណឹង ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសរសេរសារបង្ហោះថា «បើប្រិយមិត្តណាឃើញ​ សូមជួយប្រាប់​ យកបុណ្យផង​ ។ ដោយមានការស្នើសុំ ពីប្រជាពលរដ្ឋអ្នកជិតខាង ឲ្យជួយផ្សព្វផ្សាយរក ក្មេងស្រីបាត់ខ្លួនឈ្មោះ ទិត្យ ពិសី អាយុ១៤ឆ្នាំ មានឪពុកឈ្មោះ ទិត្យ ពៅ (ស្លាប់) និងម្តាយឈ្មោះ ម៉ាន់ ហេង (ស្លាប់) សព្វថ្ងៃរស់នៅជាមួយជីដូន។ នៅថ្ងៃទី៣១.១២.២០២៣ ក្មេងស្រីបានបាត់ខ្លួនពីផ្ទះមកទល់ពេលនេះ ដោយមិនដឹងពីមូលហេតុសព្វថ្ងៃរស់នៅក្រុម11 ភូមិ 3 សង្កាត់លេខ 3 ក្រុងនិងខេត្តព្រះសីហនុ» ។

អភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនបានឃើញក្មេងស្រី នៅកន្លែងណាសូមទំនាក់ទំនងមកលេខទូរស័ព្ទ 010 292 054 (ជាលេខអ្នកជិតខាងផ្ទាល់ ចំណែកតាយាយអត់មានទូរស័ព្ទប្រើ) ៕

To Top