ព័ត៌មានជាតិ

លោក Wang Wenbin ថ្លែងថា ភាគីចិន នឹងបន្តគាំពារយ៉ាងមុតមាំ នូវបូរណភាពទឹកដី ក៏ដូចជាសិទ្ធនិងផលប្រយោជន៍ ដែនសមុទ្ររបស់ខ្លួន

ថ្ងៃទី៤ខែមករា  ក្នុងសន្និសីទកាសែតជាប្រចាំនៃក្រសួងការបរទេសចិន  អ្នកសារព័ត៌មានបានសួរថា៖  ភាគីយោធាចិនបានលើកឡើងថា បានធ្វើសកម្មភាពយាមល្បាតនៅសមុទ្រចិនខាងត្បូងកាលពីម្សិលមិញនិងថ្ងៃនេះ។ ព្រមពេលជាមួយគ្នានេះ  អាមេរិកនិងហ្វីលីពីនកំពុងរួមគ្នាធ្វើសមយុទ្ធកងទ័ពជើងទឹក។ តើលោកអាចណែនាំពីសភាពការណ៍កាន់តែច្រើនអំពីសកម្មភាពយាមល្បាតរបស់ភាគីចិនបានទេ?
លោកWang Wenbinបានថ្លែងថា   យុទ្ធភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិនបានចេញផ្សាយព័ត៌មានពាក់ព័ន្ធ។ អ្វីដែលយើងចង់បកស្រាយនោះគឺថា  ហ្វីលីពីននិងអាមេរិកបានធ្វើសកម្មភាពយោធាបង្ករឿងហេតុនៅសមុទ្រចិនខាងត្បូងក្នុងគោលបំណងបង្ហាញពីកម្លាំងរបស់ខ្លួន  វាគ្មានអំណោយផលដល់ការគ្រប់គ្រងស្ថានការណ៍ដែនសមុទ្រនិងវិវាទដែនសមុទ្រទេ។  យើងដាស់តឿនឱ្យប្រទេសពាក់ព័ន្ធបញ្ឈប់ប្រព្រឹត្តិទង្វើមិនទទួលខុសត្រូវ និងគោរពយ៉ាងប្រាកដប្រជានូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ ដើម្បីគាំពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។ ភាគីចិននឹងបន្តគាំពារយ៉ាងមុតមាំនូវបូរណភាពទឹកដីក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ព្រមទាំងគាំពារយ៉ាងសកម្មនូវសន្តិភាពនិងសុខសាន្តត្រាណក្នុងតំបន់៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន
To Top