ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗរបស់លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​​​​​​​ ក្នុងពិធីសំណេះសំណាល ជាមួយកម្មករនិយោជិត នៅខេត្តកោះកុង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានកោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលអនុវត្តបាននូវអនុសាសន៍របស់លោកទាំង៦ចំណុចនៅមុនឆ្នាំ២០២៣។ ថ្ងៃនេះយើងសង្ខេបអ្វីដែលយើងបានធ្វើក្នុងរយៈពេល៤ខែដើមអាណត្តិទី៧ ដោយខ្ញុំមិននិយាយពាក់ព័ន្ធនឹងវិស័យផ្សេងទៀតទេ។ យើងបានធ្វើច្រើនណាស់។

ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងនៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។

  • ឯកឧត្តម ហេង សួរ ការដាក់សម្ពោធស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   តាមរយ:ឯកឧត្តម អ្នកឧកញ៉ា  លី យ៉ុងផាត់ ដែលមានតម្លៃជាង១.៣លានដុល្លារជាសមិទ្ធផលថ្មីនៅដើមឆ្នាំ២០២៤ជូនដល់បងប្អូននៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
  • កម្មវិធីនាពេលនេះ ពិតជាវិសេសវិសាលដែលបានប្រព្រឹត្តទៅក្នុងខួបនៃខួបអាពាហ៍ពិពាហ៍គម្រប់ ១៨ឆ្នាំ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត។
  • កម្មវិធីនាថ្ងៃនេះគឺជាកម្មវិធីលើកទី១ ក្នុងឆ្នាំ២០២៤ និងជាលើកទី១១ ដែល សម្តេចធិបតី បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតក្នុងនាមជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាដែលបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់​របស់ សម្តេចធិបតី ចំពោះ​សុខទុក្ខបងប្អូនកម្មក​រ​និយោជិតយើង។
  • កម្មវិធីនាព្រឹកនេះ មានបងប្អូន​កម្មករនិយោជិតចូលរួមចំនួន ១០ ៩៧៥នាក់ ដែលមានស្ត្រីមានផ្ទៃពោះចំនួន ៥៥១នាក់ មកពី ៥ រោងចក្រ សហគ្រាស។
  • រោងចក្រកើនពី៦៤រោងចក្រ និងមានកម្មករ​និយោជិតត្រឹមប្រមាណ ៨ម៉ឺននាក់ នៅឆ្នាំ១៩៩៧ ​ ​ដល់ចំនួន ៤០ ៨៤០ រោងចក្រ សហគ្រាស និងមានកម្មករនិយោជិតសរុបប្រមាណ ១,៧ លាននាក់ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣នេះដោយបង្កើតចំណូលប្រចាំឆ្នាំប្រមាណ ២,៩ ពាន់លានដុល្លារ។
  • កម្មករកម្មការិនីបានឈប់សម្រាកលំហែមាតុភាពចំនួន ៩០ថ្ងៃ ទទួលបានប្រាក់ឈ្នួលរហូតដល់ ១២០% ខណៈតម្លៃប្រើប្រាស់ អគ្គិសនីត្រឹម ៤០០រៀល ទៅ ៦០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ទាបជាងតម្លៃពីមុនដែលមានរហូតដល់ ២ ពាន់រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ដែលបង់តាមរយៈម្ចាស់ផ្ទះជួល។
  • តម្លៃទឹកបានចុះមកត្រឹម ៨០០រៀល ក្នុង ១ម៉ែត្រ​គូប ទាបជាងតម្លៃពីមុនដែលមានរហូតដល់ ២ ៥០០រៀល ក្នុង១ម៉ែត្រគូប។
  • ថ្លៃឈ្នួលបន្ទប់ ក៏ត្រូវបានគ្រប់គ្រងប្រសើរជាងមុន ដោយអាជ្ញាធរបានចូលរួមសម្របសម្រួលគ្រប់គ្រងមិនឱ្យមានការដំឡើងថ្លៃហួសហេតុពេក។
  • អ្វីដែលកើតនឡើងនេះ គឺដោយសារតែកម្ពុជាមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ។
  • អនុសាសន៍ទាំង ១០ចំណុច ដែល សម្តេចតេជោ បានដាក់​ចេញក្នុងរយៈពេលកន្លងទៅនេះ និងបន្តអនុវត្តន៍ដែលជាប្រយោជន៍ចំពោះជាតិមាតុភូមិ និងប្រជាជនដែលចាក់ចំបេះដូងបងប្អូនកម្មករនិយោជិត។
  • អនុសាសន៍ទី១នៃ៦ចំណុចអនុវត្តបានយ៉ាងជោគជ័យក្នុងការតម្លើងប្រាក់ឈ្នួលដល់កម្មករចំនួន២០៤ដុល្លារតាំងពីមុនបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។​
  • ចំនួនបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.៖ ក្រោយការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបស់ សម្តេចធិបតី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសមាជិកដែលជាគោលដៅបានចុះឈ្មោះសរុបចំនួន ១១១ ៧២០នាក់ ក្នុងនោះបុគ្គលស្វ័យនិយោជន៍ចំនួន ១០០ ២១៤នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ១១ ៥០៦នាក់។
  • ប្រការនេះ គឺធ្វើឱ្យពលរដ្ឋសន្សំប្រមាណពី១៥ទៅ២០ដុល្លារក្នុងមួយខែ។
  • ក្រោយការប្រកាសរបស់ សម្តេចធិបតី មានយុវជនចុះឈ្មោះចំនួន ២១ ៥៩៥នាក់ ក្នុងនោះ រាជធានីភ្នំពេញចំនួន ៨ ៣៥៣នាក់ ដែលក្រសួងប្តេជ្ញាអនុវត្តបាវចនាថា «រៀនឱ្យចប់ ឱ្យចេះ ឱ្យមាន​ការងារ»។
  • ក្រសួងការងារ និងបណ្តុំបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជក ចំនួន ១៧កាលពីថ្ងៃទី១១ ខែវិច្ឆិកាដើម្បីផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តដល់សិក្ខាកាម និងការផ្តល់ឱកាសជ្រើសរើសក្នុងចំណោមអ្នកហាត់ការធ្វើជាកម្មករនិយោជិត និងបុគ្គលិករបស់ខ្លួនតែម្តង។
  • គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកប្រាក់ឧបត្ថម្ភ ដល់កម្មការិនីទាំងមុនពេលសម្រាលកូន, ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនបានចំនួន ៤៥៥ ៩៤៥នាក់ មានកូនចំនួន ៤៤៣ ០៧៤នាក់ ចំណាយ ថវិកាជិត ១៩២ពាន់លានរៀល
    (៤៦លានដុល្លារ)។
  • ការធានានូវភាពសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈ និងចលនាប្រឡងប្រណាំងយកពាន “សហគ្រាសមួយគឺជាសហគមន៍សុខសាន្តមួយ” គឺក្រសួងបានចេញប្រកាសស្តីពីការកំណត់លក្ខណ វិនិច្ឆ័យរួចហើយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ហើយនឹងចាប់អនុវត្តពីឆ្នាំ២០២៤នេះតទៅ។
  • ដោយឡែកការងារ៤ វឌ្ឍនភាពការងារអាទិភាពទាំង៤ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវអនុវត្តឱ្យបានមុនដំណាច់ឆ្នាំ២០២៥ ដូចខាងក្រោម៖
  • ការបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ គឺបានរៀបចំសេចក្តីព្រាងអំពីយន្តការទ្រទ្រង់ និងបានកំណត់កាលវិភាគនៅក្នុងដើមខែមីនា ឆ្នាំ២០២៤នេះ ដើម្បីប្រជុំជាមួយភាគីនិយោជក។
  • បានសហការជាមួយភាគីពាក់ព័ន្ធជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាន នៅតាមរោងចក្រ ដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវឱ្យមានការរៀបចំកន្លែងហូបបាយ ឬអាហារដ្ឋាន សម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី។
  • សហការជាមួយភាគីពាក់ព័ន្ធ សិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរជាបណ្តើរៗ នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាពជាងមុន ត្រឹមឆ្នាំ២០២៧។
  • ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់បងប្អូនកម្មករនិយោជិតនិងបងប្អូនពលករធ្វើការក្រៅប្រទេសអាចចុះឈ្មោះធ្វើតេស្ត និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញរបស់ខ្លួន។
To Top