ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាល រាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីជួបជុំពិសាអាហារសាមគ្គីជាមួយកីឡាករបាល់ទះ គ្រូបង្វឹក និងក្រុមការងារ របស់ក្លឹបរដ្ឋបាលរាជធានីភ្នំពេញ និងអបអរសាទរក្លឹបរដ្ឋបាល រាជធានីភ្នំពេញ ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងប្រកួតពានរង្វាន់កីឡាបាល់ទះ សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ ៕