ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យម្ចាស់គ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឹះស្ថានផ្សេងៗទៀតថា ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូលតាមប្រព័ន្ធបញ្ជរតែមួយជាតិ នៅថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៤។
វគ្គបណ្តុះបណ្តាលនេះ ក្រសួងជាអ្នករៀបចំតែម្តង ។
ជាមួយគ្នានេះ ក្រសួងក៏បានឲ្យគ្រឹះស្ថានដែលមានចំណាប់អារម្មណ៍ចូលរួម ចុះឈ្មោះឲ្យបានរួសរាន់ ត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤៕

 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									