តូក្យូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៦៨នាក់នៅ Ishikawa របស់ប្រទេសជប៉ុនគិតត្រឹមថ្ងៃចន្ទនេះ ក្រោយពីមានគ្រោះរញ្ជួយដីកម្រិត៧,៦រ៉ិចទ័រ បានវាយប្រហារមកលើខេត្តនៅភាគកណ្តាល និងតំបន់ជុំវិញរបស់ខ្លួនកាលពីសប្តាហ៍មុន ខណៈដែលព្រិល និងភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំងដែលបានរារាំងដល់ការជួយសង្គ្រោះ និងប្រតិបត្តិការរុករក ។
យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ចំនួនមនុស្សដែលគ្មានគណនីនាពេលបច្ចុប្បន្ននេះបានកើនឡើងដល់៣២៣នាក់នៅក្នុងខេត្តដែលរងគ្រោះខ្លាំងបំផុតគិតត្រឹមម៉ោង២រសៀល ម៉ោងក្នុងស្រុក ខណៈមនុស្សតិចបំផុតចំនួន៥៦៥នាក់បានរងរបួសដោយសារការរញ្ជួយដីនេះ ។
ឧបទ្វីប Noto ក្នុងខេត្ត Ishikawa បានកត់ត្រាពីការរញ្ជួយចំនួន១.២១៨ដងយ៉ាងតិចបំផុតនៃ១លើមាត្រដ្ឋានអាំងតង់ស៊ីតេរញ្ជួយកម្រិត៧របស់ប្រទេសជប៉ុននៅក្នុងសប្តាហ៍ ក្រោយពីមានការរញ្ជួយដីដ៏ខ្លាំងនៅចំថ្ងៃចូលឆ្នាំថ្មី ។ ទូរទស្សន៍សាធារណៈ ហៅកាត់ថា NHK បានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះ ។
ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ (JMA) បានព្រមាននៅថ្ងៃចន្ទនេះថា តំបន់ដែលរងគ្រោះដោយការរញ្ជួយដីទំនងជានឹងជួបប្រទះនឹងការរញ្ជួយដ៏ខ្លាំងជាមួយនឹងកម្រិតខ្លាំងជាង៥ឬច្រើនជាងនេះនៅលើមាត្រដ្ឋានរបស់ប្រទេសជប៉ុននៅក្នុងខែខាងមុខនេះ ។
លោក Shinya Tsukada មន្ត្រីរបស់ទីភ្នាក់ងារ JMA បានប្រាប់ដល់សន្និសីទសារព័ត៌មានថា គ្រោះរញ្ជួយដីដែលមានកម្លាំងខ្លាំងកម្រិត៧,៦រ៉ិចទ័រ នៅថ្ងៃទី១ ខែមករា ទំនងជាមិនសូវកើតឡើងនោះទេ ប៉ុន្តែមានសកម្មភាពរញ្ជួយដីនៅតែបន្ត ។
លោក Tsukada បានព្រមានអំពីការកើនឡើងហានិភ័យនៃការដួលរលំអគារ និងមានគ្រោះបាក់ដីកើតឡើង ដោយបានអំពាវនាវឱ្យមនុស្សកុំចូលទៅក្នុងកន្លែងគ្រោះថ្នាក់នៅគ្រាដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា