ព័ត៌មានជាតិ

មនុស្សស្លាប់ជិត១០០នាក់ និងរបួស៥៩នាក់ ដោយគ្រោះរន្ទះបាញ់

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន ពីលោក បុត្រ គឹមមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នារសៀលថ្ងៃ៩ មករា បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣ ទើបតែកន្លងផុតមកនេះ មានមនុស្សស្លាប់ដោយគ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់ចំនួន៨៤នាក់ និងរបួសចំនួន៥៩នាក់ ។

ក្រៅពីមានមនុស្សស្លាប់និងរបួសហើយ ក៏បានធ្វើឲ្យគោ-ក្របីងាប់១០៧ក្បាលផងដែរ ព្រមទាំងខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ១៦ខ្នង ។

ជាមួយគ្នានេះដែរ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានឲ្យដឹងទៀតថា ក្នុងពេញមួយឆ្នាំ២០២៣នេះ គ្រោះថ្នាក់រន្ទះបាញ់បានកើតឡើងចំនួន១៤៣លើក ៕

To Top