ព័ត៌មានជាតិ

ក្រសួងរ៉ែ ប្រាប់បេក្ខជន ដែលបានដាក់ពាក្យចូលបម្រើការងារជាមន្រ្តីជាប់កិច្ចសន្យា ទៅទទួលការណែនាំ នៅថ្ងៃ១៥ មករា

ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានឲ្យបេក្ខជន ដែលបានដាក់ពាក្យ ចូលបម្រើការងារជាមន្រ្តី ជាប់កិច្ចសន្យា មកទទួលគោលការណ៍ណែនាំ ស្តីពីនីតិវិធីនៃការធ្វើការ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងរ៉ែ ស្ថិតនៅមហាវិថី ព្រះនរោត្តម សង្កាត់វត្តភ្នំ (សាលប្រជុំជាន់ទី៥ នៃអគារA) តាមពេលវេលាដូចមាន ក្នុងបញ្ជីរាយ នាមបេក្ខជន ដាក់ពាក្យ ចូលបម្រើការងារ ជាមន្ត្រីជាប់កិច្ចសន្យា សម្រាប់ឆ្នាំ២០២៤។

ក្រសួងបន្ថែមថា ករណីបេក្ខជនរូបណា អវត្តមានក្នុងការមកទទួលគោលការណ៍ ណែនាំពីនីតិវិធី នៃការប្រឡងជ្រើសរើស មន្ត្រីជាប់កិច្ចសន្យា ត្រូវចាត់ទុកថាបោះបង់ចោលសិទ្ធិ ក្នុងការប្រឡងជ្រើសរើស ឲ្យចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យា ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top