ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចអនុវត្តវិន័យចំពោះ វរសេនីយ៍ត្រី ឈុន ស៊ីណា នាយរងការិយាល័យគ្រប់គ្រង ទិន្នន័យស្ថិតិប្រជាពលរដ្ឋ នៃនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ មូលហេតុល្មើសវិន័យរបស់ កងកម្លាំងនគរបាលជាតិ ៕


 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									