បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ស្ថានកុងស៊ុលរបស់ប្រទេសអ៊ុយក្រែន ប្រឆាំងនៅចក្រភពអង់គ្លេសបានប្រកាសថា ប្រជាជនអ៊ុយក្រែនដែលរស់នៅ ក្រៅប្រទេសត្រូវតែចុះឈ្មោះចូលបម្រើយោធា នេះបើយោងតាមក្រឹត្យរបស់រដ្ឋាភិបាល ដែលបានអនុម័តថ្មីៗនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបាន ចេញផ្សាយកាលពីថ្ងៃពុធ វាបានពន្យល់ថា ការណែនាំនេះគឺឆ្លើយតបទៅនឹង ការសាកសួរជាច្រើនពីជនជាតិអ៊ុយក្រែន ដែលរស់នៅក្នុងប្រទេសនេះ។
យោងតាមច្បាប់ចែងថ្មី ជនជាតិអ៊ុយក្រែន ត្រូវចុះឈ្មោះចូលបម្រើយោធា ក្នុងករណីស្នាក់នៅក្រៅប្រទេសអ៊ុយក្រែន ក្នុងរយៈពេលលើសពីបីខែហើយការមកដល់ថ្មីត្រូវតែបង្ហាញ នៅស្ថាប័នការទូតអ៊ុយក្រែន ក្នុងរយៈពេលមួយសប្តាហ៍ នៃការធ្វើដំណើរចូលទៅប្រទេសអង់គ្លេស ។
ស្ថានកុងស៊ុលបាននិយាយថា បច្ចុប្បន្នមិនមានការផាកពិន័យ ចំពោះការគេចវេសននៃ ការចុះឈ្មោះយោធានោះទេ ដោយស្ថានកុងស៊ុល បានបដិសេធពាក្យចចាមអារ៉ាមថា សេវាកុងស៊ុលនឹងត្រូវបាន ដកហូតពីអ្នកដែលមិនចុះឈ្មោះ ។
ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពអាចផ្លាស់ប្តូរ ប្រសិនបើបទប្បញ្ញត្តិទាំងនេះ ត្រូវបានបញ្ចូលក្នុងច្បាប់ស្តីពីការចល័តថ្មី ដែលកំពុងត្រូវបានពិចារណា ដោយសភាអ៊ុយក្រែន៕
ប្រែសម្រួល៖ ស៊ុន លី