ភ្នំពេញ៖ យោងតាមអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃទី១១ មករានេះថា រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការចំពោះកិច្ច ជាបន្ទាន់មួយ ដើម្បីចុះទៅពិនិត្យ និងដោះស្រាយបញ្ហា តម្លៃសេវា ការប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត ។
សេចក្តីប្រកាសរបស់អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានឲ្យដឹងថា បន្ទាប់ពីចុះទៅពិនិត្យ ស្ថានភាពនៅទីតាំងជាក់ស្តែង និងប្រជុំជាមួយក្រុមហ៊ុនវិនិយោគដែលបានបណ្តាក់ទុនវិនិយោគជាប្រភេទ BOT ទាំងអាកាសយានដ្ឋាន និងផ្លូវ ក្រុមការងារចំពោះកិច្ច បានធ្វើការពិភាពក្សាចរចារបន្ថែម ការពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លើអ្វីដែលបានឯកភាពកាលពីពេលមុន ហើយទទួលបានលទ្ធផលដូចខាងក្រោម៖
១ ក្រុមហ៊ុនបានឯកភាពមិនយកថ្លៃចំណតសម្រាប់ការចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ក្រោមរយៈពេល១៥នាទី សម្រាប់រថយន្តធុនតូចមិនលើស៧កៅអី និងរយៈពេល៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត ។
២ ក្រុមហ៊ុន បានយល់ព្រមបញ្ចុះតម្លៃបន្ថែមទៀត ក្នុងការប្រើប្រាស់ផ្លូវសម្រាប់គ្រប់ប្រភេទយានយន្ត ដែលមានព័ភ៌លម្អិតដូចក្នុងតារាងខាងក្រោម សម្រាប់រយៈពេល២ឆ្នាំ (ឆ្នាំ២០២៤ និងឆ្នាំ២០២៥) ។ ចំពោះតម្លៃថ្មីនឹងត្រូវអវនុតចាប់ពីថ្ងៃទី១៥ មករា ឆ្នាំ២០២៤តទៅ ។
៣ អង្គប្រជុំក៏បានឯកភាពគ្នាបង្កើតគណៈកម្មការអន្តរក្រសួងដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណៈការ និងដឹកជញ្ជូន រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអាជ្ញាធរដែនដី ដើម្បីគ្រប់គ្រងលើផ្លូវនេះ ទាក់ទងទៅនឹងការជួសជុលថែទាំផ្លូវ និងសុវត្ថិភាពក្នុងការធ្វើដំណើរតាមដងផ្លូវនេះ៕