ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ក្រុមប្រឆាំងថា សម្ដេចនឹងបន្តរស់រហូតកំចាត់ចោល ពួកជ្រុលនិយម អស់ពីកម្ពុជា

" "

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចំអកឱ្យក្រុមប្រឆាំងជ្រុលនិយម ឱ្យការពារសុខភាព ខ្លួនប្រសើរជាង ព្រោះសម្ដេចនឹងបន្តរស់រហូតកំចាត់ចោល ពួកជ្រុលនិយម អស់ពីកម្ពុជា ។

ពីប្រទេសជប៉ុន សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហោះនូវសារដោយបានគូសបញ្ជាក់ថា “យើងសូមប្រាប់ទៅពួកអ្នកវិញថា សុខភាព ហ៊ុន សែន បន្តរស់រហូតកំចាត់ចោល ពួកជ្រុលនិយមអស់ពី កម្ពុជា ទើបហ៊ុន សែន លាចាកលោក នេះទៅ។យើងសូមផ្តល់ យោបល់ឱ្យពួកអ្នកការពារសុខភាព ខ្លួនប្រសើរជាង គិតពីសុខភាពហ៊ុន សែន”។

" "

សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រោយម៉ោង២ល្ងាច ថ្ងៃស្អែកទី១២ មករា ២០២៤ សម្ដេចនឹងមានវត្តមាននៅកម្ពុជាវិញ និង សូមពួកជ្រុលនិយមកុំបារម្ភពីសម្ដេចធ្វើអី គិតពីខ្លួនឯង ទៅល្អជាង ៕

" "
To Top