ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ជួប នាយករដ្ឋមន្រ្តីជប៉ុន ក្នុងឋានៈមិត្តចាស់

" "

ភ្នំពេញ​​៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា អរគុណ លោក គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្ត្រីជប៉ុន ដែលបានបន្តរាប់អានសម្ដេចក្នុង ឋានៈជាមិត្តចាស់ម្នាក់ និងបានទទួល ជួបដោយក្តីស្រឡាញ់រាប់អាន។

តាមរយៈឆាណែលតេលេក្រាម នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ​ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទោះបីសម្ដេច មិនមែនជានាយករដ្ឋមន្ត្រី ទៀតក្តី តែដោយក្តីស្រឡាញ់រាប់អាន ក្នុងឋានៈជាមិត្តចាស់ដែលធ្លាប់ធ្វើការ ជាមួយគ្នា ក្នុងការលើកកំពស់ទំនាក់ទំនងមិត្តភាពកម្ពុជា ជប៉ុន លោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វីមីអូ បានឆ្លៀតទទួលសម្ដេច នៅវិមានរដ្ឋាភិបាល នាពេលល្ងាចនេះ។

" "

សម្ដេចតេជោ ហ៊ុន សែន អរគុណចំពោះលោក គីស៊ីដា ហ្វីមីអូ ដែលនៅបន្តរាប់អានសម្ដេចក្នុង ឋានៈជាមិត្តចាស់ម្នាក់ និងបានទទួល ជួបដោយក្តីស្រឡាញ់រាប់អាន។

" "

សម្ដេចបានអរគុណផងដែរ ដល់មិត្តភក្តិទាំងអស់ ដែលមកជួបពិភាក្សា ជាមួយសម្ដេច ពេលសម្ដេចស្នាក់នៅទីក្រុងតូក្យូ៕

To Top