ព័ត៌មានជាតិ

ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ដាក់ចេញវិធានការ ៨ចំណុច ការពារ ទប់ស្កាត់ភ្លើងឆេះព្រៃ

ភ្នំពេញ៖ ក្រសួងបរិស្ថាន រួមជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ បានដាក់ចេញវិធានការ ៨ចំណុចដើម្បីការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ។

ការដាក់ចេញវិធានការនេះ ដើម្បីជាការផ្សព្វផ្សាយក្រើនរំលឹក ឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស ប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងការពារកុំឲ្យមានភ្លើងឆេះព្រៃដោយប្រការណាមួយជាយថាហេតុ។

ជាមួយគ្នានេះ ក្រសួងទាំងពីរ ក៏បានកត់សម្គាល់ឃើញដែរថា ភ្លើងឆេះព្រៃបានបង្កឲ្យមានការបាត់បង់ព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិដែលអាចបង្កឱ្យមាន ផលប៉ះពាល់ដល់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាសហគមន៍ ជាពិសេសនាំឲ្យមានការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន ។

វិធានការទាំង ៨ចំណុច មានលម្អិតនៅក្នុងសេចក្ដីជូនដំណឹងខាងក្រោម៖

To Top