ស្វាយរៀង ៖ លោកបណ្ឌិត សម តារា អ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង រួមទាំងលោកស្រីអភិបាលស្រុក និងសមាជិកក្រុមប្រឹក្សា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់ពលរដ្ឋ មានជីវភាពខ្វះខាតចំនួន៤ គ្រួសារ ។
នៅក្នុងឱកាសនោះដែរ លោក សម តារា បានស្នើដល់អាជ្ញាធរ មូលដ្ឋានស្រុកចន្ទ្រា ត្រូវខិតខំដោះស្រាយសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ តាមមូលដ្ឋាន ឲ្យបានល្អប្រសើរ កុំឱ្យប្រជាពលរដ្ឋមានការ ថ្នាំងថ្នាក់ដោយប្រការអ្វីមួយ គឺត្រូវធ្វើឲ្យបានលឿន ប្រកបដោយប្រសិទ្ធភាពជូនពួកគាត់ ជាពិសេសត្រូវព្យាយាមខិតខំដោះស្រាយ តាមក្រៅប្រព័ន្ធតុលាការឲ្យបានច្រើន ។
លោកបណ្ឌិតក៏បានណែនាំ ដល់គ្រួសារដែលមានជីវភាពខ្វះខាត ត្រូវខិតខំប្រកបរបររកស៊ីទទួលទានបន្ថែមទៀត ដើម្បីឲ្យជីវភាពកាន់តែប្រសើរជាងនេះ ក្នុងនោះត្រូវបញ្ជូនកូន ឲ្យបានសិក្សារៀនសូត្រ នៅសាលារៀន ព្រោះមានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យជីវភាព ក៏ដូចជាការងារមានការផ្លាស់ប្ដូរ រីកចម្រើនទៅមុខ បានមានអនាគតល្អប្រសើរ ។
ជាមួយគ្នានេះដែរ លោកបានឧបត្ថម្ភនូវគ្រឿង ឧបភោគបរិភោគ និងថវិការមួយចំនួន ដល់គ្រួសារទាំង៤ ៕