ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា អញ្ជើញប្រកាស ប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង ស្រុក សង្កាត់ ខេត្តក្រចេះ

" "

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នេះ បានអញ្ជើញ ជាគណៈអធិបតី ក្នុងពិធីប្រកាសប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ គណបក្សចុះមូលដ្ឋានក្រុង ស្រុក សង្កាត់ក្នុងខេត្តក្រចេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត។

សូមរំលឹកថា តាមរយៈសេចក្តីសម្រេច​ របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្តីពីការកែសម្រួលសមាសភាព ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដែលចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានកែសម្រួលតែងតាំង លោក នេត្រ ភក្ត្រា ជាប្រធានក្រុមការងា​រ គណបក្សចុះមូលដ្ឋានខេត្តក្រចេះ លោក សរ ចំរុង អនុប្រធានទី១ , លោក វ៉ា ថន អភិបាលខេត្តក្រចេះ អនុប្រធានប្រចាំការ, សរុបជារួម ប្រធាន អនុប្រធាន សមាជិក សមាជិកា គណបក្សចុះមូលដ្ឋានខេត្តក្រចេះ ចំនួន ៣០៣ រូប ។

" "

តាមរយៈសេចក្តីសម្រេច គឺសមាជិក សមាជិកាគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ឃុំ សង្កាត់នៃគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ និង សកម្មជន ដែលទទួលភារកិច្ច នៅក្នុងក្រុមការងារគណបក្សចុះមូលដ្ឋាននានា ក្នុងខេត្តក្រចេះ ត្រូវបន្ត ភារកិច្ចក្នុងក្រុមការងារនេះដដែល ។

" "

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងប្រធានគណៈកម្មាធិការគណបក្សខេត្ត មានសិទ្ធិស្នើចាត់តាំង កែសម្រួល បំពេញបន្ថែម ឬចាត់តាំង កែសម្រួល បំពេញបន្ថែមសមាសភាព ក្រុមការងារគណបក្សចុះជួយខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ តាមការចាំបាច់ ។

បន្ទាប់ពីទទួលសេចក្តីសម្រេចរួចមក លោក នេត្រ ភក្រ្តា ប្រធានក្រុមការងារ​ គណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានធ្វើសេចក្តីសម្រេច ស្តីពីការចាត់តាំងសមាសភាព ក្រុមការងារចល័ត នៃក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តក្រចេះ រួមមាន លោក លោកស្រី ជាអនុប្រធានចំនួន ១៣ រូប និងសមាជិក សមាជិកា ៤៧ រូប សរុប ៦០ រូប សម្រាប់ក្រុមការងារចល័ត ។

ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ ឯកឧត្តម ទន់ សារ៉ាត ជាប្រធាន អមដោយ អនុប្រធាន សមាជិក សមាជិកា ៥៩ រូប ។
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆ្លូង លោក ឆាន់ សាផាន ជាប្រធាន អមដោយ អនុប្រធាន សមាជិក សមាជិក ចំនួន ៦៩ រូប ។
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រែកប្រសព្វ លោក ហ៊ីវ ជននាថ ជាប្រធាន អមដោយ អនុប្រធាន សមាជិក សមាជិកា ៦៦ រូប ។
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសំបូរ លោក ង៉ូវ ប៊ុនរិទ្ធ ជាប្រធាន អមដោយអនុប្រធាន សមាជិក សមាជិកា ៦៧ រូប ។
ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកស្នូល លោក ហួត ឃាងវេង ជាប្រធាន អមដោយ អនុប្រធាន សមាជិក សមាជិកា ៨៨ រូប ។
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី លោក សុខ ចាន់ភក្តី ជាប្រធាន អមដោយអនុប្រធាន សមាជិក សមាជិកា ៧៥ រូប ។
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក អូរគ្រៀងសែនជ័យ លោក ហេង ចាន់ធួន ជាប្រធាន អមដោយ អនុប្រធាន សមាជិក សមាជិកា ៤១ រូប ។

លោក នេត្រ ភក្ត្រា ប្រធានក្រុមការងារ បានថ្លែងថា ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ នឹងបន្តសហការស្អិតរមួត ជាមួយគណៈកម្មាធិការបក្សខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ សាខាបក្សភូមិ ដើម្បីបន្តបម្រើប្រជាពលរដ្ឋ ក្នុងខេត្តក្រចេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមស្មារតីនៃមហាសន្និបាតវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ។

លោក ប្រធានក្រុមការងារ បានជំរុញលើកទឹកចិត្តដល់ ថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារបង្កើន កិច្ចខិតខំប្រឹងប្រែងក្តាប់ឱ្យជាប់ នៅបញ្ហានានានៅក្នុងមូលដ្ឋាន និងខិតខំឆ្លើយតប នឹងសេវាតម្រូវការ និងសេវាសំណូមពរ នានារបស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបនឹងជំនឿទុកចិត្តដែលប្រជាពលរដ្ឋ​ បានផ្តល់ជូនគណបក្សប្រជាជនកម្ពុជា តាមរយៈសន្លឹកឆ្នោតរបស់ខ្លួន បោះជូនគណបក្សប្រជាជនកម្ពុជា៕

To Top