ព័ត៌មានជាតិ

លោក ទូច សុឃៈ ៖ អ្នកបង្ហោះរូប ក្មេងស្រីចងដៃ-ជើង ជាប់កៅអី និងរុំមុខ គឺនៅក្រៅប្រទេស ដែលមានចេតនា បំពុលសង្គមកម្ពុជា

ភ្នំពេញ ៖ លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃរង បានលើកឡើងថា ករណីរូបភាពក្មេងស្រីម្នាក់ ចងដៃ-ជើង ព្រមទាំងយកក្រមារុំមុខ ដែលបានចែកចាយបន្តគ្នា នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីប៉ុន្មានថ្ងៃមុន គឺអ្នកបង្ហោះរូបភាពមានមូលដ្ឋាន នៅបរទេសដែលមានចេតនា មិនល្អដើម្បីបំពុលសង្គមកម្ពុជា ។

ក្រោយមានការស្រាវជ្រាវលើការចែកចាយ ជាបន្តបន្ទាប់នូវរូបភាពក្មេងស្រី លោក ទូច សុឃៈ នាថ្ងៃ១៩ មករាបានចេញមកបញ្ជាក់ថា រហូតដល់ពេលនេះ សមត្ថកិច្ចរបស់នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានកំណត់មុខសញ្ញាអ្នកបង្ហោះរូបភាព ស្រ្តីលើបណ្តាញសង្គមហ្វេសប៊ុក២ទៅ៣អាខោននេះ គឺនៅក្រៅប្រទេស ។

ប៉ុន្តែទោះបីជាយ៉ាងណា លោកទូច សុឃៈ ក៏បានអះអាងថា សមត្ថកិច្ចនៅបាត់ដំបង និង បន្ទាយមានជ័យបានរួម សហការជាមួយសមត្ថកិច្ច របស់នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តស្រាវជ្រាវ ដល់អ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ ។

លោកថា ប៉ុន្តែរឿងនេះ ក៏មិនទាន់សន្និដ្ឋានថា ជារឿងពិត ឬមិនពិតនោះទេ តែតាមការយល់ឃើញរ បស់លោកដោយផ្អែក លើការស្រាវជ្រាវបង្ហោះ ចេញពីក្រៅប្រទេសមក “ខ្ញុំគិតថា ជារឿងមិនពិតច្រើនជាងពិត ដែលមានចេតនាណាមួយដែលធ្វើឲ្យវល់វក់ ឬក៏ពុលសង្គម ហើយមានការភ័ន្តច្រឡំ ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសមត្ថកិច្ច ឬអាជ្ញាធររដ្ឋ ឬក៏រាជរដ្ឋាភិបាលទាំងមូល” ៕

To Top