ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឲ្យម្ចាស់គណនីហ្វេសប៊ុក ក្លែងក្លាយ​ដាក់ឈ្មោះលោក បញ្ចប់រាល់សកម្មភាព របស់ខ្លួន

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ឲ្យម្ចាស់គណនី ហ្វេសប៊ុកក្លែងក្លាយ ​ដែលដាក់បន្លំដាក់ឈ្មោះលោក ត្រូវបញ្ចប់រាល់សកម្មភាព របស់ខ្លួនបន្តទៀត​ ។

ការប្រកាស របស់លោកស្នងការនេះ បន្ទាប់គណនីផេកហ្វេសប៊ុកក្លែងក្លាយបានដាក់ Profile រូបថត ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ យកទៅផុសឬខំមិន នូវខ្លឹមសារមួយចំនួន ធ្វើឲ្យមហាជនមានការយល់ច្រឡំ ក្នុងគោលបំណងទុច្ចរិត អាក្រក់ណាមួយបង្កប៉ះពាល់ កិត្តិយសរបស់ លោកឧត្តមសេនីយ៍ឯក កាលពីថ្ងៃ១៩ មករា។

បន្ថែមពីលើនេះដែរ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានធ្វើការបដិសេធ និងអះអាងថា មិនជាប់ពាក់ព័ន្ធជាមួយលោកស្នងការនោះទេ។

ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក៏ស្នើឲ្យជនដែលបង្កើតហ្វេសប៊ុក ក្លែងក្លាយដែលយករូបថត លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រញាប់លុបចោលជាបន្ទាន់ ។ ជាងនេះថែមទៀតស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នឹងធ្វើការស្រាវជ្រាវ ដើម្បីនាំយកជនរូបនេះ មកអនុវត្តតាមនីតិវិធី៕

To Top