ព័ត៌មានជាតិ

បេក្ខជន ចេង រតនា លើកពានក្នុងព្រឹត្តិការណ៍ សរសេរតាមអាន (សំណេរអង្គរ) ថ្នាក់ជាតិលើកដំបូង នៅលើទឹកដីអង្គរ

សៀមរាប៖ បេក្ខជន ចេង រតនា ជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជន-បេក្ខនារីជាង ៧០០ នាក់ ដណ្តើមបានពានរង្វាន់ក្នុងព្រឹត្តិការណ៍សរសេរតាមអាន (សំណេរអង្គរ) ថ្នាក់ជាតិលើកដំបូងនៅប្រទេសកម្ពុជា ស្ថិតនៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នាខេត្តសៀមរាប ដោយរូបលោកបានសរសេរតាមអាន ខុសតែ២ពាក្យប៉ុណ្ណោះ។

ក្នុងឱកាសពិធីប្រគល់ និងពានរង្វាន់បេក្ខជន-បេក្ខនារីដោយបានអញ្ជើញចូលរួមពីសំណាក់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ បេក្ខជន-បេក្ខនារីជាង ៧០០ នាក់មកពីបណ្តាលរាជធានីខេត្តនានានៅទូទាំងប្រទេសកម្ពុជា
ចំណែកចំណាក់ថ្នាក់លេខ ២ បានទៅលើបេក្ខជន វ៉ន វីដា និងចំណាក់ថ្នាក់លេខ ៣ បានទៅលើបេក្ខនារី យ៉ោក សុឃាក់ ។

បេក្ខជន-បេក្ខនារី ៣ រូបទទួលបានរង្វាន់លើទឹកចិត្តផ្នែកអក្សរស្អាតជាងគេក្នុងបេក្ខជន-បេក្ខនារីជាង ៧០០ នាក់រួមមានចំណាក់ថ្នាក់លេខ ៣ បានទៅលើបេក្ខនារី យុត សុមាលី ចំណាក់ថ្នាក់លេខ ៣ បានទៅលើបេក្ខនារី បួង ស្រីលីស និងចំណាក់ថ្នាក់លេខ ១ បានទៅលើបេក្ខជនពារ គឹមធន់។

បេក្ខជន ចេង រតនា បាននិយាយថា “ខ្ញុំពិតជាសប្បាយណាស់ដែលបានពានរង្វាន់ព្រឹត្តិការណ៍សរសេរតាមអាន (សំណេរអង្គរ)លើកដំបូងនេះ ហើយវាជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការលើកកម្ពស់ អក្សរសាស្ត្រខ្មែរ ពិសេសនឹងជួយឲ្យប្រជាពលរដ្ឋមហាជនទូទៅ កែប្រែទម្លាប់អក្ខរាវិរុទ្ធ ក្នុងការសរសេរ និងអានពាក្យខ្មែរ ឲ្យត្រឹមត្រូវឡើងវិញ ហើយការប្រកួតនេះ មានសារសំខាន់ណាស់»៕ ដោយ៖ លី ភីលីព

To Top