ថ្ងៃទី២១ ខែមករា កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤ របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបញ្ចប់ការហាត់សមលើកទីពីរដោយរលូនគាប់ប្រសើរ ។
សាខាឆាកសម្តែងទាំងបួនគឺក្រុង Shenyang ខេត្តLiaoning ក្រុងChangshaខេត្ត Hunan ក្រុង Xian ខេត្ត Shaanxi ក្រុង Kashgar ភូមិភាគស្វយ័តXinjiang និងឆាកសំខាន់នៅក្រុងប៉េកាំង បានហាត់សមរួមគ្នា ។
កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនពោរពេញទៅដោយបរិយាកាសដ៏សប្បាយរីករាយនិងសិរីមង្គល ដែលបានបង្ហាញឱ្យឃើញនូវទិដ្ឋភាពថ្មីនៃតំបន់នានារបស់ប្រទេសចិនដែលបាននិងកំពុងធ្វើការតស៊ូក្នុងដំណើរថ្មី ។
កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តកែលម្អការសម្តែងរបស់កម្មវិធីគ្រប់ប្រភេទ និងដើរតួនាទីនៃឧត្តមភាពចម្រុះរបស់សាខាឆាកសម្តែងនិងឆាកសម្តែងសំខាន់ ដើម្បីរួមជាមួយជនជាតិចិននៅទូទាំងពិភពលោកអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនតាមរយៈកម្មវិធីប្រកបដោយភាពទាក់ទាញដែលពោរពេញទៅដោយភាពរស់រវើកក្នុងជីវភាពរស់នៅនិងមនោសញ្ចេតនាដ៏ស្មោះត្រង់ ៕
អត្ថបទ និងរូបភាពវិទ្យុមិត្តភាពកម្ពុជាចិន