ភ្នំពេញ៖ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ នៃទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សរុស្ស៊ីរួបរួម នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាទ្វេភាគី ជាមួយ លោក ឌីមីទ្រី មេដវេឌេវ ប្រធានគណបក្សរុស្ស៊ីរួបរួម តាមប្រព័ន្ធវីដេអូ នៅភូមិគ្រឹះតាខ្មៅ ។
ជំនួបនេះធ្វើឡើង ដើម្បីបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងពិភាក្សាលើបញ្ហា ដែលជាកង្វល់រួមរបស់គណបក្សដឹកនាំប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ដើម្បីចូលរួមពង្រឹងទស្សនទានរួម ក្នុងការនាំមកនូវស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍដោយចីរភាព នៅក្នុងតំបន់ និងអនុតំបន់នានា៕