ព័ត៌មានជាតិ

២១ថ្ងៃ សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបល្បែងស៊ីសង៤៣ទីតាំង បញ្ជូនជនសង្ស័យ ៧២នាក់ទៅតុលាការ

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១-២១ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបល្បែងស៊ីសង សរុបបាន ៤៣ទីតាំង នៅ១៤រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា។

បើតាមការបញ្ជាក់ពីលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ការបង្ក្រាបទាំង៤៣ទីតាំងនេះ មានមនុស្ស៧២នាក់ ដែលបានកើតឡើងនៅ២៦ទីតាំងក្នុង១០រាជធានី-ខេត្ត ដែលជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ។

បើតាមការឲ្យដឹងពីអ្នកនាំពាក្យរងខាងលើ ក្នុងចំណោម ទីតាំងដែលបង្ក្រាបបានក៏សមត្ថកិច្ចចាត់វិធានការរដ្ឋបាលទៅលើការបង្ក្រាប ១៧ទីតាំងផងដែរ ដែលកើតឡើងនៅ ៤រាជធានី-ខេត្ត បានចាត់នីតិវិធីអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ ៣០នាក់។

សូមបញ្ជាក់ថា ក្រោមគតិបណ្ឌិត «សម្អាតផ្ទះយើង» របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងទស្សនៈ «អ្វីៗដើម្បីភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ» របស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កំណែទម្រង់ជាច្រើនត្រូវបានធ្វើឡើងជាបន្តបន្ទាប់ជាពិសេស លើបញ្ហាអទិភាពទាំង ៦ របស់ក្រសួងមហាផ្ទៃនៅមាន ការបង្ក្រាបល្បែងស៊ីសង គឺជាវិធានការដ៏ក្តៅគគុកមួយ ផងដែរ ពីលើបញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា៕

To Top