ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅរសៀលថ្ងៃ២៣ មករា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មាន ត្រូវបង្កើតឡើង ដើម្បីរក្សាតម្លៃអ្នកព័ត៌មាន ដូច្នេះត្រូវតែធ្វើអ្វីមួយឲ្យ បានត្រឹមត្រូវតាមវិជ្ជាជិវៈ ។
សម្តេចថា ទាល់តែឲ្យតម្លៃខ្លួនឯង តាមរយៈប្រតិបត្តិក្រមសីលធម៌ ទើបមានតម្លៃ ព្រោះក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន មិនមែនមានតែនៅកម្ពុជានោះទេ គឺមានគ្រប់ប្រទេស ៕