ព័ត៌មានជាតិ

អាជ្ញាធរកម្ពុជា បញ្ជូនជនជាតិថៃ ២៥នាក់ ចេញទៅសមភាគីថៃ

ភ្នំពេញ៖ ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាប នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយដ្ឋាន ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ២៥នាក់ ស្រី ១៣នាក់ (ខ្វះប្រកាសបណ្ដេញចេញ) ពីបទលួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា ។

យោងតាមបញ្ជា លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ប៉ុស្តិ៍ បានប្រថាប់ត្រា ហាមចូលប្រទេស(កម្ពុជា) រយៈពេល ០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក PRAPHARAT PINPRADUB ឋានៈ នាយរងផ្នែក នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ៕

To Top