ព័ត៌មានជាតិ

ម្តាយ ព្រហ្ម វិចិត្រសុសក្ដា បានដកពាក្យបណ្តឹង ពីក្រុមគ្រួសារជនរងគ្រោះ

ភ្នំពេញ ៖ អ្នកស្រី សុខ លីណា ដែលជាម្តាយឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តបុកបុរសម្នាក់ជាកីឡាករស្លាប់ចុងឆ្នាំ២០២៣ បានសម្រេចដាក់ពាក្យសុំដកពាក្យបណ្តឹងរបស់ខ្លួនលើប្រពន្ធសព និងសាច់ញាតិមកអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ២៣ មករា។ នេះបើតាមសេសចក្តីប្រកាសព័ត៌មាន របស់មកអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នាថ្ងៃ២៤ មករា ។

ជាមួយនឹងការដកពាក្យបណ្តឹងនេះ ប្រពន្ធសព កាលពីថ្ងៃ២៤ មករា ក៏បានបង្ហោះសារក្នុងហ្វេសប៊ុក បង្ហាញការសប្បាយ ចិត្តផងដែរ ចំពោះការដកបណ្តឹងនេះ ។

បើតាមបណ្តឹងរបស់អ្នកស្រី សុខ លីណា ដែលបានប្តឹងបកទៅគ្រួសារជនរងគ្រោះចំនួន៤នាក់ បានទារសំណងពីបទបរិហារ កេរ្តិ៍ជាង៨០ម៉ឺនដុល្លារ៕

To Top