ព័ត៌មានជាតិ

ឃោរឃៅណាស់! ជីដូន លើកដៃប្រល័យជីវិតចៅ បង្កើតខ្លួនឯង ដោយសារគ្មានសមត្ថភាពចិញ្ចឹមបន្ត

ភ្នំពេញ ៖ ជីដូនចិត្តឃោរឃៅព្រៃផ្សៃវ័យ ៦៤ឆ្នាំម្នាក់ បានហ៊ានលើកដៃសម្លាប់ចៅបង្កើតខ្លួនឯង រួចហើយរត់ទៅប្តឹងសមត្ថកិច្ចថា បាត់ចៅប្រុស ឈ្មោះ វណ្ណឌី វីរៈ នៅចំណុចភូមិអូនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ។

លុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៦៖៣០នាទី មានពលរដ្ឋប្រទះឃើញក្មេងប្រុសឈ្មោះ វីរៈដេកស្លាប់ដោយមានថ្មសង្កត់ពីលើ ស្ថិតនៅជើងភ្នំញញ្ញា ខាងជើងភូមិអូនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ពាក់ព័ន្ធករណីនេះកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំសហការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងអង្គការ CPU បើកការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យ ឈ្មោះ ម៉ុម រឿន អាយុ៦៤ ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាជីដូនបង្កើត)។

ក្រោយពីធ្វើការសាកសួរបឋម ឈ្មោះ ម៉ុម រឿន បានសារភាពថាខ្លួនពិតជាបានសម្លាប់ចៅប្រុសពិតប្រាកដមែន ដោយសារខ្លួនគ្មានសមត្តភាពចិញ្ចឹមចៅបន្ត ។

បច្ចុប្បន្ននាយកដ្ឋាននគរនបាលព្រហ្មទណ្ឌ បានប្រគល់ជូនជនសង្ស័យខាងលើទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

To Top