ភ្នំពេញ ៖ នាវាលំដាប់អន្តរជាតិ Westerdam បានចូលចតនៅលើផ្ទៃសមុទ្រ ក្នុងខេត្តព្រះសីហនុម្តងទៀតហើយ ពោលជាលើកទី៣ នៅព្រឹកថ្ងៃ២៥ មករានេះ ដោយនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន១៨០០នាក់។ ក្នុងនោះប្រមាណជា៦០នាក់បានធ្វើដំណើរទៅកំសាន្តនៅខេត្តសៀមរាប ។
លោក ឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៥ មករាថា ដូច្នេះ ការចូលចតរបស់នាវាលំដាប់អន្តរជាតិ Westerdam នៅកម្ពុជាជាលើកទី៣នេះបន្ទាប់ពីរាតត្បាតជំងឺជាសកលកូវីដកាលពីអំឡុងឆ្នាំ២០២០ និងលើកទី២កាលពីចុងខែធ្នូ ឆ្នាំ២០២៣ សបញ្ជាក់ថា វានាអន្តរជាតិនេះចាប់អារម្មណ៍ជាខ្លាំងជាមួយកម្ពុជា។
ចំពោះការចាប់អារម្មណ៍លើកម្ពុជាដែលលោក ឡុង ឌីម៉ង់អះអាងនេះ ដោយសារកម្ពុជាបានដាក់ផ្លូវរបស់កប៉ាល់ចូលទៅផ្លូវរបស់ Westerdam ហើយ ខណៈកន្លងមកនាវាអន្តរជាតិ Westerdam នេះមិនដែលចាប់អារម្មណ៍កម្ពុជានោះទេ។
លោកថា “ការមកដល់នេះ បំណងរបស់គេគ្មានអ្វីជាទីផ្សារទេសចរដែលមានកញ្ចប់សម្រាប់ភ្ញៀវទេសចរបរទេសដែលគេមានបំណងស្គាល់ប្រទេសកម្ពុជា”។
បើតាមលោក ឡុង ឌីម៉ង់ បន្ទាប់ពីចូលចតនៅព្រឹកនេះហើយ នាវានេះ នឹងចាកចេញពីកម្ពុជានារាត្រីម៉ោង៩ ថ្ងៃដដែល៕