ព័ត៌មានជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ GTVC ចូលរួមជាមួយសមត្ថកិច្ច ខេត្តព្រះសីហនុ ធ្វើការពន្លត់អគ្គិភ័យ ឆេះស្មៅទ្រង់ទ្រាយធំ

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីយប់ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ២គ្រឿង ចេញទៅសហការជាមួយសម្ថកិច្ចចម្រុះខេត្តព្រះសីហនុ ធ្វើការពន្លត់ករណីអគ្គិភ័យ ឆាបឆេះស្មៅទ្រង់ទ្រាយធំមួយកន្លែង នៅក្នុងតំបន់ចុងអូរឈើទាល ដែលស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ដោយឡែកចំពោះ មូលហេតុដែលបង្កឲ្យមានអគ្គីភ័យនេះកើតឡើង នៅមិនទាន់មានការបញ្ជាក់ ពីសមត្ថកិច្ចឡើយ ។

To Top