ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអបអរសាទរសណ្ឋាគារ និងរីស៊ត Song Saa Private Island របស់កម្ពុជា ស្ថិតនៅក្នុងប្រជុំកោះរុង ខេត្តព្រះសីហនុ បានជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤ ជាសណ្ឋាគារ និងរីសត ល្អបំផុតនៅលើពិភពលោក។
តាមរយៈបណ្ដាញសង្គម នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «អបអរសាទរសណ្ឋាគារ និងរីស៊ត Song Saa Private Island របស់កម្ពុជា ស្ថិតនៅក្នុងប្រជុំកោះរុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា និងមានចម្ងាយ ២៩ គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ ដែលបានជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤ ជាសណ្ឋាគារ និងរីសតដែលល្អបំផុតនៅលើពិភពលោក «The best hotels and resorts in the world: The Gold List 2024» របស់ទស្សនាវដ្តីល្បីរបស់សហរដ្ឋអាមេរិក cntraveller.com»៕







Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
