ព័ត៌មានជាតិ

រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យចលនាភូមិគំរូ នៅភូមិឫស្សថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ

" "

តាកែវ ៖ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យស្ថានភាព និងសកម្មភាពអភិវឌ្ឍន៍ ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់ វិធីសាស្រ្ដ ចលនាភូមិថ្មី ស្ថិតនៅក្នុងភូមិឫស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ វឌ្ឍនភាពរបស់ លោកប្រធានគណៈកម្មាអភិវឌ្ឍន៍ភូមិឫស្សីថ្មី រួច លោក ឆាយ ប្ញទ្ធិសែន បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការ ពីសំណាក់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាពលរដ្ឋក្នុងសហគមន៍។

" "

សូមជម្រាបជូនផងដែរថា ក្នុងដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ ក្នុងពេលនេះគឺដើម្បីពិនិត្យពីវឌ្ឍនភាព នៃការរីកចម្រើនរបស់សហគមន៍ និងពិនិត្យជាក់ស្ដែងពីសមិទ្ធផលនានា របស់ភូមិគំរូដែលមានស្រាប់ ដើម្បីរៀបចំជាផែនការយុទ្ធសាស្រ្ត ក្នុងការរៀបចំភូមិគំរូផ្សេងទៀត ទូទាំងប្រទេស។

" "

គួរបញ្ជាក់ផងដែរថា៖ គម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្រ្ដចលនាភូមិថ្មី បាននឹងកំពុងអនុវត្ត ភូមិឱ្យក្លាយជាភូមិគំរូសាកល្បងចំនួន៣០ភូមិ ក្នុងខេត្តចំនួន៣ គឺខេត្តកំពង់ស្ពឺ ចំនួន ១០ភូមិ ខេត្តតាកែវ ចំនួន១០ភូមិ និងខេត្តត្បូងឃ្មុំ ចំនួន ១០ភូមិ ។ ដោយឡែកនៅឃុំចំប៉ា ស្រុកព្រៃកប្បាស មាន៥ភូមិគឺ៖ ភូមិជម្ពូព្រឹក ភូមិប្ញស្សីថ្មី ភូមិពន្សាំង ភូមិចំប៉ា និងភូមិរនាមពេជ្រ៕

To Top