ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្តល់ទីតាំងកម្មសិទ្ធិស្របច្បាប់ ប្តូរជាមួយការរើចេញពីប្រឡាយព្រែកប្រាក ជូនពលរដ្ឋជាង២០០គ្រួសារ

" "

ភ្នំពេញ ៖ ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ទៅតាមអនុសាសន៍សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឲ្យប្រជាពលរដ្ឋរស់នៅលើប្រឡាយព្រែកប្រាជាង២០០គ្រួសារ បានទៅរស់នៅលើទីតាំងមួយដែលផ្ដល់កម្មសិទ្ធិស្របច្បាប់ ហើយថែមទាំងបានប្រឡាយរំដោះទឹកថែមទៀត ធ្វើឲ្យពលរដ្ឋរីករាយសប្បាយចិត្តយ៉ាងខ្លាំង។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលស្ថានភាព ប្រឡាយព្រែកប្រានេះ ដើម្បីឈានទៅធ្វើការស្ដារ ក៏ដូចជាស្ថាបនានិងចាក់ស៊ីផាយ នៅអមសងខាងប្រឡាយ ខណៈអមសងខាងប្រឡាយនេះ មានផ្លូវបេតុងស្អាតរួចរាល់។

" "

ក្នុងឱកាសនោះ លោកឃួង ស្រេង បានលើកឡើងថា ជាយុទ្ធសាស្ត្រស្ដារប្រឡាយ ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌច្បារអំពៅ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឲ្យប្រជាពលរដ្ឋរស់នៅលើប្រឡាយ ចំនួនជាង២០០គ្រួសារ ទៅរស់នៅទីតាំងមួយដែលរដ្ឋបាលរាជធានីភ្នំពេញ បានផ្ដល់កម្មសិទ្ធិស្របច្បាប់ជូន ហើយថែមទាំងបានប្រឡាយរំដោះទឹកថែមទៀត ។

" "

ជាមួយគ្នានេះ លោកឃួង ស្រេង ក៏បានជំរុញឲ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានពិនិត្យ ធ្វើការសិក្សានៅទីតាំងខាងលើនេះ ឲ្យបានច្បាស់លាស់ ដើម្បីឲ្យដំណើរការនៃការស្ថាបនា បុកស៊ីផាយ ការស្តារប្រឡាយឲ្យបានលឿនមុនរដូវវស្សាមកដល់ ។ ជាគម្រោងសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ក្រោយស្ថាបនា ចាក់ស៊ីផាយប្រឡាយនេះរួចរាល់ ក៏ស្ថាបនាស្ថានីយ៍បូមទឹក នៅប្រឡាយព្រែកប្រានេះមួយកន្លែង ជាមួយនឹងការស្ថាបនាជាអាងប្រព្រឹត្តិកម្មទឹកស្អាតផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌធ្វើការដោះស្រាយ ដើម្បីសូមឲ្យប្រជាពលរដ្ឋរុះរើ ចេញពីលើប្រឡាយព្រែកប្រា ដោយស្ម័គ្រចិត្ត ខណៈប្រជាពលរដ្ឋរស់នៅលើប្រឡាយនេះ មានចំនួន២២៩គ្រួសារ តែមកដល់ពេលនេះប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើចេញ មានជាង២០០គ្រួសារហើយ ពោលនៅសល់តែចំនួន២៤គ្រួសារប៉ុណ្ណោះ ។

ប៉ុន្តែទោះបីយ៉ាងណាក្តី អាជ្ញាធរនិងជំរុញការដោះស្រាយ ជាមួយប្រជាពលរដ្ឋទាំង២៤គ្រួសារនេះ ឲ្យបានលឿន ដើម្បីឲ្យដំណើរការនៃការស្ដារប្រឡាយ ក៏ដូចជាការបុកស៊ីផាយ ដំណើរការទៅដោយរលូន នៅមុនរដូវវស្សាមកដល់។

លោកបញ្ជាក់ថា ប្រជាពលរដ្ឋដែលព្រមស្ម័គ្រចិត្តរុះរើ លំនៅដ្ឋានចេញពីទីតាំងប្រឡាយខាងលើនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ រៀបចំទីតាំង ដោះដូរមួយកន្លែងនៅក្នុងភូមិចំពុះក្អែក១ ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មីមានទីតាំងមិនឆ្ងាយពីទីតាំងដើមឡើយ ហើយនៅទីតាំងថ្មីនេះ ប្រជាពលរដ្ឋនឹងទទួលបានប្លង់រឹង ដីក ម្មសិទ្ធិស្របច្បាប់ទំហំ៤ម៉ែត្រកន្លះគុណ១៥ម៉ែត្រ ក្នុងមួយគ្រួសារ ជាមួយការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អប្រសើរផងដែរ ដែលមានទាំងការធ្វើផ្លូវបេតុងជូន បំពាក់ភ្លើងអគ្គិសនី ទឹកស្អាត ជាមួយនឹងប្រព័ន្ធបណ្តាញលូផងដែរ៕

To Top